ប្រែសម្រួល៖ លនស្រស់

តេលេស្កូប (telescope)របស់ NASA ត្រូវបានបាញ់ចូលលំហអាកាសពីរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ សម្រាប់បេសកកម្មឈ្វេងយល់អំពីប្រភពកំណើតសកលលោក និងស្វែងរកប្រភពទឹកក្នុងផ្កាយតារាព្រះចន្ទ ដែលជាធាតុសំខាន់សម្រាប់ជីវិត។
SPHEREx របស់ទីភ្នាក់ងារអវកាសអាមេរិកត្រូវបានដឹកជញ្ជូនដោយរ៉ុក្កែត Falcon 9 របស់ SpaceX ពីមូលដ្ឋានកងទ័ពអវកាស Vandenberg។
ក្នុងបេសកកម្មរយៈពេលពីរឆ្នាំ បន្ទប់សង្កេតការណ៍នេះនឹងប្រមូលទិន្នន័យផ្កាយតារាច្រើនជាង ៤៥០ លាន និងផ្កាយច្រើនជាង ១០០ លានដួងក្នុងផ្កាយតារាព្រះចន្ទ។ វានឹងបង្កើតផែនទីត្រីមាត្រនៃចក្រវាឡក្នុង ១០២ ពណ៌ និងសិក្សាប្រវត្តិ និងការវិវត្តនៃផ្កាយតារា។
បេសកកម្មនេះមានគោលបំណងបង្កើនការយល់ដឹងអំពីការរីកធំឡើងនៃសកលលោក សំដៅលើការពង្រីកខ្លួនយ៉ាងរហ័សពីចំណុចតែមួយក្រោយការផ្ទុះធំកាលពី ១៣,៨ ពាន់លានឆ្នាំមុន។
លោក Phil Korngut នៃសាកលវិទ្យាល័យ Caltech បានមានប្រសាសន៍ថា៖ “SPHEREx កំពុងព្យាយាមស្វែងយល់អំពីប្រភពសកលលោក – អ្វីដែលកើតឡើងក្នុងពេលវេលាដំបូងក្រោយការផ្ទុះធំ”។
លោក Shawn Domagal-Goldman ប្រធានសកម្មនៃផ្នែកតារាភ៌ូតវិទ្យានៅទីស្នាក់ការ NASA បានមានប្រសាសន៍ថា SPHEREx នឹងស្វែងរក “ការខ្ទរឡើងវិញពីការផ្ទុះធំ”។
SPHEREx នឹងថតរូបភាពគ្រប់ទិសជុំវិញផែនដី ដោយបំបែកពន្លឺពីប្រភពចក្រវាឡជាច្រើនទៅជារលកធាតុផ្សំដើម្បីកំណត់សមាសភាព និងចម្ងាយ។
នៅក្នុងផ្កាយតារារបស់យើង SPHEREx នឹងស្វែងរកប្រភពទឹកកកលើគ្រាប់ធូលីអន្តរតារាក្នុងពពកឧស្ម័ន និងធូលីដែលបង្កើតផ្កាយ និងភព។ អ្នកវិទ្យាសាស្ត្រជឿថា ទឹកភាគច្រើនក្នុងសកលលោកកើតនិងស្ថិតនៅទីនោះ។
ជាមួយនឹង SPHEREx ក៏មានការបញ្ចូលក្រុមផ្កាយរណបសម្រាប់បេសកកម្ម PUNCH របស់ NASA ដើម្បីស្វែងយល់អំពីខ្យល់ព្រះអាទិត្យ ដែលអាចបង្កឱ្យមានអាកាសធាតុលំហអវកាសប៉ះពាល់បច្ចេកវិទ្យារបស់មនុស្ស។
បេសកកម្ម PUNCH ពាក់ព័ន្ធនឹងផ្កាយរណបទំហំកាបូបចំនួនបួនដែលនឹងសង្កេតព្រះអាទិត្យ និងបរិស្ថានរបស់វា៕
ប្រភព៖ Reuters
