សេដ្ឋកិច្ច

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កំពង់ចាម ៖ ទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១២៥លានរៀល បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយ រស់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ សម្រាប់អ្នកដែលមានសំណាងរូបនេះមានឈ្មោះ គុល ថៃ ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នមានមុខរបរជាបុគ្គលិកផ្នែកចម្អិនម្ហូបនៅភោជនីយដ្ឋានចិនមួយកន្លែងក្នុងផ្សារទំនើប AEON 1 រាជធានីភ្នំពេញ ។

នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក គុល ថៃ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីបុគ្គលិកផ្នែកចម្អិនអាហារ (កូនចុងភៅ) ដែលអាចទទួលបានប្រាក់ចំណូលត្រឹមជាង១លានរៀលក្នុងមួយខែតែប៉ុណ្ណោះ ដែលសូម្បីតែផ្ទះស្នាក់នៅផ្ទាល់ខ្លួនក៏មិនទាន់មានផង។

ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ គឺជារឿងដែលស្មានមិនដល់ ដោយកាលពីពេលកន្លងទៅថ្មីៗនេះ នៅពេលកំពុងធ្វើការក្នុងផ្ទះបាយដូចសព្វដង ក៏ទិញភេសជ្ជៈខារ៉ាបាវ បន្តពីមេចុងភៅដែលយកទៅលក់ក្នុងកន្លែងធ្វើការហូបមួយកំប៉ុង លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម លោកពិតជាមានអារម្មណ៍រំភើប ស្ទើមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកដែលនៅក្បែរឱ្យជួយមើល ហើយក្រោយមកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសងបំណុលគេ និងយកសាងសង់ផ្ទះសម្រាប់រស់នៅ ហើយនៅសល់ប៉ុន្មានទុកទិញសម្ភារៈមួយចំនួនសម្រាប់បង្កើតអាជីវកម្មលក់ មីឆា បាយឆា ដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក គុល ថៃ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….