ប្រែសម្រួល៖ស្រីស្រស់

ដោយសារបានខកខានកន្លែងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអឺរ៉ុបឆ្នាំមុន ចាក ហ្គ្រីលីស គឺមិនមានការសង្ស័យថាគាត់បានដឹងយ៉ាងច្បាស់អំពីកាលបរិច្ឆេទនៃការប្រកាសក្រុមជម្រើសជាតិ Three Lions (ឈ្មោះហៅកីឡាករក្រុមជាតិអង់គ្លេស)។
ការប្រកាសបន្ទាប់ និងជាលើកដំបូងសម្រាប់គ្រូបង្វឹកថ្មី តូម៉ាស ទូឈែល គឺនៅថ្ងៃសុក្រទី១៤ ខែមីនា មុនការប្រកួតជាមួយនឹងឡាតវៀ និងអាល់បានី។
ការជ្រើសរើសរបស់ហ្គ្រីលីសគឺមិនមែនជាការប្រាកដប្រជាទេ ផ្ទុយទៅវិញវាស្ថិតនៅក្នុងភាពល្អិតល្អន់។
កីឡាករតម្លៃ១០០លានផោនរបស់ម៉េនឆេស្ទ័រ ស៊ីធី បានត្រៀមខ្លួនសម្រាប់ការខកចិត្តយូរមកហើយ។ បន្ទាប់ពីបានឃើញពេលវេលាលេងកាត់បន្ថយពាក់កណ្តាលនៅរដូវកាលមុន បន្ទាប់ពីជាសសរស្តម្ភមួយនៃយុទ្ធនាការឈ្នះពានរង្វាន់បីក្នុងឆ្នាំតែមួយ នាទីលេងនិងឥទ្ធិពលរបស់គាត់នៅលើកនេះបានថយចុះកាន់តែខ្លាំង។
នេះគឺជាការចាប់ផ្តើមលើកទី១៤របស់ហ្គ្រីលីសនៅរដូវកាលនេះ – បីប្រកួតក្នុងចំណោមនោះគឺប្រឆាំងនឹងក្រុមលីកពីរ សាល់ហ្វត ស៊ីធី ក្រុមលីកមួយ លេតុន អូរៀន្ត និងឥឡូវនេះគឺក្រុមឆេមភៀនស៊ីប ផ្លីមុត អាហ្សាល។ គ្រាប់បាល់ពីរគ្រាប់ – ដែលជាចំនួនសរុបត្រូវបានលើសដោយកីឡាករអាយុ១៩ឆ្នាំ នីកូ អូរីលី បន្ទាប់ពីការស៊ុតពីរគ្រាប់របស់គាត់នៅទីនេះ – និងការបញ្ជូនឱ្យស៊ុតប្រាំដងនៅរដូវកាលនេះប្រាប់គ្រប់យ៉ាងអំពីការលំបាករបស់គាត់។
ហើយនេះជាហ្គ្រីលីសតិចជាង២៤ម៉ោងបន្ទាប់ពីគ្រូបង្វឹករបស់គាត់បានសួរជាសាធារណៈអំពីភាពរឹងមាំនិងលក្ខខណ្ឌសមត្ថភាពរបស់គាត់។ ជាមួយនឹងប្រភពនៅស៊ីធីដែលបានបង្ហើបជាឯកជនថារដូវក្តៅនេះអាចជាការបញ្ចប់ផ្លូវសម្រាប់ហ្គ្រីលីសនៅស៊ីធី ការប្រកួតគឺប្រហែលជាការប្រថុយចុងក្រោយដើម្បីទាញយកសំណើចនៃទម្រង់ការលេងដែលជួយឱ្យឈ្នះពានបីនោះចេញពីហ្គ្រីលីស៕
