អន្តរជាតិ

សេឡេនស្គីបានទៅដល់ចក្រភពអង់គ្លេស បន្ទាប់ពីចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ

ប្រែសម្រួល៖​សហការី

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី បានចុះចតនៅចក្រភពអង់គ្លេសនាថ្ងៃសៅរ៍ បន្ទាប់ពីចាកចេញពីសហរដ្ឋអាមេរិក ក្រោយពេលបានជួបប្រជុំដ៏តានតឹងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។

ក្នុងអំឡុងពេលស្នាក់នៅចក្រភពអង់គ្លេស សេឡេនស្គីត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុបនៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការគាំទ្រដល់ក្រុងគៀវ។

ទោះបីជាមេដឹកនាំអឺរ៉ុបទំនងជាមិនសូវមានភាពអរិភាពចំពោះសេឡេនស្គីដូចសហការីអាមេរិករបស់ពួកគេក៏ដោយ លោក យ៉ារូស្លាវ ហ្សែឡេសនៀក សមាជិកសភាអ៊ុយក្រែនម្នាក់ បានព្រមានកុំឱ្យមានការសង្ឃឹមច្រើនពេក។

“ប្រសិនបើអ្នកគិតថា ស្ថានការណ៍នឹងប្រែប្រួលទៅជាល្អប្រសើរដោយអព្ភូតហេតុនៅថ្ងៃនេះ… កុំសង្ឃឹមពេក” គាត់បានសរសេរក្នុងការផ្សាយលើកម្មវិធី Telegram មុនពេលការទៅដល់របស់សេឡេនស្គី៕

ប្រភព៖ CNN