ប្រែសម្រួល៖ តារា

ម៉េនឆេស្ទ័រ អង់គ្លេស៖ អ្នកចាត់ការក្រុមម៉េនឆេស្ទ័រ យូណាយធីត (Manchester United) លោក រូបិន អាម៉ូរីម (Ruben Amorim)មានការប្រសើរចិត្តចំពោះទម្រង់លេងរបស់ក្រុមរបស់លោក ដែលមានឆន្ទៈលំបាកដើម្បីធានាបាននូវជ័យជម្នះដ៏សំខាន់ក្នុងការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Premier League ដោយឈ្នះលើក្រុមអ៊ីបស្វិច ថេន (Ipswich Town) ដោយលទ្ធផល ៣-២ កាលពីថ្ងៃពុធទី២៦កុម្ភៈ២០២៥។

យូណាយធីតបានស្តារស្ថានការណ៍ឡើងវិញបន្ទាប់ពីបានទទួលគ្រាប់បាល់នាំមុខដ៏មិនរឹងមាំ លោតទៅនាំមុខ ២-១ នៅឯកីឡដ្ឋាន អូលត្រាហ្វត មុនពេលដែល ប៉ាទ្រីក ដូរហ្គូ(Patrick Dorgu) ត្រូវបានបណ្តេញចេញ ហើយក្រុមអ៊ីបស្វិចតាមស្មើវិញភ្លាមៗ មុនចប់វគ្គទីមួយក្នុងពេលភ្លៀងធ្លាក់ខ្លាំងនៅអូល ត្រាហ្វត។
ក្រុមភ្ញៀវមានពេលពេញមួយវគ្គដើម្បីប្រើប្រាស់ប្រៀបលើសចំនួនកីឡាករ ប៉ុន្តែយូណាយធីតបានតស៊ូយ៉ាងខ្លាំងដើម្បីឆ្លងផុតពីតំបន់គ្រោះថ្នាក់នៃតារាងពិន្ទុក្របខ័ណ្ឌព្រីមៀរលីគ។
“ថ្ងៃនេះខ្ញុំមិនមានការបាក់ទឹកចិត្តទេ” អាម៉ូរីមបានប្រាប់អ្នកសារព័ត៌មាន។ “យើងបានគ្រប់គ្រងការប្រកួត ហើយចាប់តាំងពីនាទីដំបូងខ្ញុំមានអារម្មណ៍ថាកីឡាករកំពុងព្យាយាមលេង ហើយយើងអាចរកបានពីរគ្រាប់។
“ការបណ្តេញចេញបានផ្លាស់ប្តូរការប្រកួតបន្តិច ប៉ុន្តែការតស៊ូដែលកីឡាករបានបង្ហាញ និងអ្នកគាំទ្របានជួយច្រើន ហើយយើងសមនឹងទទួលបានបីពិន្ទុពេញលេញ។
“មានពេលវេលាខ្លះដែលពិតជាពិបាកមែន ប៉ុន្តែវាជារឿងធម្មតាក្នុងវិជ្ជាជីវៈគ្រប់ប្រភេទ អ្នកត្រូវតែឆ្លងកាត់ភាពលំបាក។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការលេងដូចដែលយើងបានលេងនៅវគ្គទីពីរ។ ខ្ញុំមានអារម្មណ៍ថាកីឡាករមានអារម្មណ៍ស្រួលជាងនៅពេលការពារនៅក្នុងប្លុកទាប។”
អាម៉ូរីមមិនសូវសប្បាយចិត្តប៉ុន្មានទេ ជាមួយរបៀបដែលខ្សែប្រយុទ្ធវ័យក្មេង អាឡេហ្សាន់ដ្រូ ហ្គាណាឆូ (Alejandro Garnacho) ដោះស្រាយការប្តូរចេញ ដើម្បីឱ្យយូណាយធីតអាចដាក់កីឡាករការពារច្រើនចូលទៅលើទីលាន បន្ទាប់ពីការបណ្តេញ ដូរហ្គូ។
ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះបានដើរត្រង់ចូលទៅផ្លូវរូងក្រោមដី ជាជាងចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់នៅលើបង់អង្គុយ។
“វាត្រជាក់ សើម និងភ្លៀង” អាម៉ូរីមបានបន្ថែម។ “បញ្ហានោះគឺយើងនឹងលេងក្នុងទម្រង់ 5-3-1 បន្ទាប់មកយើងធ្វើការផ្លាស់ប្តូរ យើងត្រូវជ្រើសរើសនរណាម្នាក់ឱ្យចេញ។ ខ្ញុំត្រូវគិតពីការលេងពីការទាត់ពិសេស វាជាជម្រើសរបស់ខ្ញុំ។
“ខ្ញុំនឹងនិយាយជាមួយហ្គាណាឆូ (Garnacho) អំពីរឿងនេះ។ អ្នកអាចសួរខ្ញុំនៅសន្និសីទសារព័ត៌មានលើកក្រោយ៕”
ប្រភព៖ រ៉យទ័រ
