កម្សាន្ដ

ប្រទះឃើញសត្វខ្ទីងព្រៃមេមួយក្បាលកំពុងបណ្តើរកូនតូចមួយនៅក្នុងព្រៃអភិរក្សក្រសួងបរិស្ថាន

ដោយ:សុខុម

ព្រះវិហារ៖ មន្ត្រីអភិរក្សបរិស្ថានដើរល្បាតព្រៃជួបនឹងសត្វខ្ទីងមួយក្បាលធំកំពុងបណ្ដើរកូនតូចមួយនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

មន្ត្រីអភិរក្សបរិស្ថានបានឲ្យដឹងថា សត្វខ្ទីងមេមួយក្បាល និងកូនមួយក្បាលនេះ កាលពីពេលកន្លងទៅ ត្រូវគេប្រទះឃើញចូលមករកចំណីស៊ីជាមួយហ្វូងសត្វគោអ្នកស្រុកជាច្រើនដងរួចមកហើយនៅក្នុងមូលដ្ឋានខាងលើ  ប៉ុន្តែនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សត្វខ្ទីងមេ-កូនទាំងពីរក្បាលនេះ បានបង្ហាញខ្លួនសាជាថ្មីម្តងទៀត៕