ប្រែសម្រួល៖ សហការី

មហាសេដ្ឋី Elon Musk បានថ្លែងនៅថ្ងៃសៅរ៍ថា កម្មវិធីជជែកឆ្លើយឆ្លងបញ្ញាសិប្បនិម្មិត Grok 3 របស់ក្រុមហ៊ុន xAI ដែលជាគូប្រជែងនឹង ChatGPT នឹងត្រូវបង្ហាញជាសាធារណៈជាមួយនឹងការសាកល្បងផ្ទាល់នៅម៉ោង ៨ យប់ម៉ោងប៉ាស៊ីហ្វិកនៅថ្ងៃចន្ទ (ម៉ោង ៤ ព្រឹកម៉ោងសកល នៅថ្ងៃអង្គារ)។
កាលពីដើមសប្តាហ៍នេះ លោក Musk បានថ្លែងថា Grok 3 កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ ហើយនឹងត្រូវចេញផ្សាយក្នុងរយៈពេលប្រហែលមួយទៅពីរសប្តាហ៍៕
ប្រភព៖ Reuters
