អន្តរជាតិ

កូរ៉េខាងជើងថា សហរដ្ឋអាមេរិកគួរបោះបង់ការគំរាមកំហែងយោធា៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ

ប្រែសម្រួល៖ រតនា
ក្រុងសេអ៊ូល៖ កូរ៉េខាងជើងបានថ្លែងកាលពីថ្ងៃសៅរ៍ (ថ្ងៃទី១៥ ខែកុម្ភៈ) ថា សហរដ្ឋអាមេរិកគួរតែបោះបង់ការគំរាមកំហែងយោធា ប្រសិនបើខ្លួនមានការព្រួយបារម្ភអំពីសុវត្ថិភាពដែនដីរបស់ខ្លួន នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដោយដកស្រង់សម្ដីមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង។

របាយការណ៍របស់ KCNA បានដកស្រង់សម្ដីប្រធានបញ្ជាការកងទ័ពភាគខាងជើងរបស់សហរដ្ឋអាមេរិក ដែលបានធ្វើអត្ថាធិប្បាយថ្មីៗនេះអំពីសមត្ថភាពមីស៊ីលបាលីស្ទិកឆ្លងទ្វីប (ICBMs) របស់កូរ៉េខាងជើង ក្នុងការវាយប្រហារទៅដល់ដែនដីសហរដ្ឋអាមេរិក។

របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកទេដែលកំពុងប្រព្រឹត្តឥរិយាបថប្រឈមមុខដាក់គ្នា ដូចជាការរៀបចំផែនការសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េ។

របាយការណ៍បានបន្ថែមថា វាជាសិទ្ធិអធិបតេយ្យរបស់កូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពការពារខ្លួនរបស់ខ្លួន៕
ប្រភព៖ Reuters/ao