ដោយ៖សហការី
ភ្នំពេញ៖ មុននេះបន្តិច មានករណីផ្ទុះអាវុធ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើសមួយក្រុម រួចគេចខ្លួនបាត់ដោយបានបន្សល់ទុករថយន្តដែលធ្វើសកម្មភាពនៅទីនោះ។

នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងសួរនាំនៅកន្លែងកើតហេតុ ដើម្បីស្វែងរកក្រុមបង្កឲ្យមានការផ្ទុះអាវុធទាំងនោះ៕
