ប្រែសម្រួល៖តារា
មានការបង្ហាញថា Pep Guardiola មានការ “ខកចិត្ត” ជាមួយ Kyle Walker បន្ទាប់ពីគាត់បានទៅជួបថ្នាក់ដឹកនាំ Man City ដើម្បីជំរុញឱ្យមានការចាកចេញពីក្លិប។
ខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះ បានសម្រេចចិត្តស្វែងរកបទពិសោធថ្មីកាលពីខែមុន បន្ទាប់ពីមានរដូវកាលដ៏លំបាកជាមួយជើងឯកព្រីមៀរលីគ ហើយជាលទ្ធផល បានចូលរួមជាមួយ AC Milan។
មុនពេលចាកចេញ Walker បានបើកចិត្តអំពីពេលវេលាដែលគាត់បានប្រាប់ Guardiola អំពីបំណងចង់ចាកចេញពី City ដោយទទួលស្គាល់ថា “វាមិនមែនជាការសន្ទនាដែលងាយស្រួលនោះទេ”។
ឥឡូវនេះ របាយការណ៍បានអះអាងថា Guardiola មានការខកចិត្តជាមួយខ្សែការពាររូបនេះ បន្ទាប់ពីគាត់បានទៅជួបមេដឹកនាំ City គឺ Txiki Begiristain ដើម្បីជំរុញការផ្ទេរទៅ Milan។
The Athletic បានអះអាងថា គ្រូបង្វឹក City មានអារម្មណ៍ថាគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយខ្សែការពាររូបនេះ ហើយជឿថា Walker គួរតែទៅរកគាត់មុន។
ជារួម Walker បានចាប់ផ្តើមតែ ៩ ប្រកួតប៉ុណ្ណោះក្នុងចំណោម ២៣ ប្រកួតរបស់ City នៅ Premier League ដោយបានផ្តល់ឱកាសឱ្យកីឡាករដូចជា Rico Lewis និងសូម្បីតែខ្សែបម្រើ Matheus Nunes នៅតំណែងខ្សែការពារស្តាំ៕/