ប្រែសម្រួល ៖ លន ស្រស់

តូក្យូ៖ ក្រុមហ៊ុន Panasonic Holdings បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា( សប្តាហ៍មុន) ប្រាក់ចំណេញប្រតិបត្តិការត្រីមាសទី៣ នៃផ្នែកថាមពលរបស់ខ្លួន ដែលផ្គត់ផ្គង់ថ្មឱ្យក្រុមហ៊ុន Tesla បានកើនឡើង ៣៩% ធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនៃប្រាក់ចំណេញនៅរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក និងការកើនឡើងនៃការលក់ប្រព័ន្ធស្តុកថាមពល។
ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ផ្នែកសំខាន់នេះ បានកើនឡើងដល់ ៤២ ប៊ីលានយេន (២៧០,៤៦ លានដុល្លារ) ដោយសារការកើនឡើងនៃប្រាក់ចំណេញនៅរោងចក្រអាមេរិក បានជួយទូទាត់ការធ្លាក់ចុះជារួមនៃការលក់នៅក្នុងអាជីវកម្មផ្នែកយានយន្តរបស់ខ្លួន នេះបើយោងតាមឯកសារបទបង្ហាញរបស់ក្រុមហ៊ុន៕
(១ ដុល្លារ = ១៥៥,២៩០០ យេន)
ប្រភព៖ Reuters
