ប្រែសម្រួល ៖ លនស្រស់
ទីក្រុងឡុងដ៍៖ ភាគហ៊ុនក្រុមហ៊ុន Apple បានកើនឡើង ២,៥ ភាគរយនៅក្រុងហ្រ្វង់ហ្វើត កាលពីថ្ងៃសុក្រ បន្ទាប់ពីលទ្ធផលនៃថ្ងៃមុន ដោយក្រុមហ៊ុនបានព្យាករណ៍ថានឹងមានកំណើនការលក់ខ្លាំងគួរសមនៅត្រីមាសបច្ចុប្បន្ន ដែលជាសញ្ញាបង្ហាញថាក្រុមហ៊ុននឹងងើបឡើងវិញពីការធ្លាក់ចុះនៃការលក់ iPhone។
ក្រុមហ៊ុនបានឱ្យដឹងថា ការលក់ iPhone មានទឹកប្រាក់ ៦៩,១៤ ប៊ីលានដុល្លារសម្រាប់ត្រីមាសសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី២៨ ខែធ្នូ ទាបបន្តិចជាងការរំពឹងទុក ប៉ុន្តែបាននិយាយថាខ្លួនមើលឃើញការលក់សម្រាប់ត្រីមាសបច្ចុប្បន្ននឹងកើនឡើងពីកម្រិតទាបទៅមធ្យមនៃលេខមួយខ្ទង់។
ភាគហ៊ុន Apple បានកើនឡើង ៣,២ ភាគរយក្នុងការជួញដូរក្រោយម៉ោងនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ចប់វគ្គធម្មតាប្រចាំថ្ងៃដោយធ្លាក់ចុះ ០,៧ ភាគរយ៕.
ប្រភព៖ Reuters