អន្តរជាតិ

យន្តហោះមួយគ្រឿងបានធ្លាក់ចូលទន្លេ Potomac នៅក្បែរអាកាសយានដ្ឋាន Reagan National នៅរដ្ឋ Virginia ដែលបណ្តាលឱ្យផ្អាកជើងហោះហើរទាំងអស់

ប្រែសម្រួល៖ តារា

យន្តហោះតូចមួយបានធ្លាក់ចូលទន្លេ Potomac ក្បែរអាកាសយានដ្ឋានReagan National នៅរដ្ឋ Virginia,សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ យោងតាមមន្ត្រីពន្លត់អគ្គិភ័យ។

នាវាក្រុមអ្នកពន្លត់អគ្គិភ័យកំពុងស្ថិតនៅកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះបានធ្លាក់នៅក្នុងតំបន់ Arlington ដែលក្រសួងពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់នៃរដ្ឋធានីវ៉ាស៊ីនតោនបានប្រកាសនៅលើបណ្តាញ X បន្ទាប់ពីម៉ោង ៩ យប់។

យន្តហោះទាំងអស់ត្រូវបានផ្អាក ហើយរដ្ឋបាលអាកាសចរណ៍ស៊ីវិលបានបិទអាកាសយានដ្ឋាន យោងតាមប្រភព WIJA។

អាកាសយានដ្ឋាន Reagan National នឹងនៅតែបិទរហូតដល់ម៉ោង ១១ យប់ ហើយការផ្អាកការចរាចរណ៍ផ្ទៃដីត្រូវបានរំពឹងថានឹងនៅបន្តរហូតដល់ម៉ោង ១០:៣០ យប់៕/