កម្សាន្ដ

ភាពច្នៃប្រឌិតក្នុងរូបថតខ្លួនឯងរបស់ ខាយលី ជឺនណឺ បង្កើតជាទ្រឹស្តីថ្មីរបស់អ្នកគាំទ្រ

ប្រែសម្រួល៖ តារា

ការបង្ហោះរូបភាពគួរឱ្យចាប់អារម្មណ៍ចុងក្រោយរបស់ នាងខាយលី ជឺនណឺ(Kylie Jenner) នៅលើ Instagram បានធ្វើឱ្យអ្នកគាំទ្រជាពិសេសកំលោះៗឈាមរាវបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍។

តារាកម្មវិធីទូរទស្សន៍ប្រចាំថ្ងៃ អាយុ ២៧ឆ្នាំ រូបនេះបានចែករំលែករូបភាពពីការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីបង្ហាញម៉ូដ Jean Paul Gaultier Haute Couture នៅទីក្រុងប៉ារីស។ ប៉ុន្តែមានចំណុចមួយដែលអ្នកគាំទ្រជាច្រើនមិនអាចដកភ្នែកចេញបាន។

ស្លៀកពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់ Ludovic de Saint Sernin ដើមទ្រូងដ៏ធំទាំងទ្វេរបស់ខាយលីបានក្លាយជាចំណុចចាប់អារម្មណ៍ ហើយបានបង្កការពិភាក្សាពីសំណាក់អ្នកតាមដានជាច្រើននៅលើ Instagram ដោយមានការសន្និដ្ឋានថាខាយលីប្រហែលជាបានវះកាត់ទ្រូងម្តងទៀតហើយមើលទៅ។”ស៊ីលីកូនទាំងនោះជិតផ្ទុះហើយ” អ្នកផ្សេងទៀតបានសរសេរ។

“នោះហើយជាមូលហេតុដែលអ្នកមិនបានបង្ហោះរូបភាពកន្លងមក ព្រោះទៅវះកាត់” អ្នកផ្សេងទៀតបានសរសេរ។

មតិយោបល់ក៏មានរូបភាពចល័តទាក់ទងនឹងដើមទ្រូងជាច្រើនផងដែរ។

អ្នកគាំទ្រផ្សេងទៀតគ្រាន់តែមានការចាប់អារម្មណ៍លើទ្រូងប៉ុណ្ណោះ៖ “ខ្ញុំមិនអាចមើលឡើងលើបានទេ សូមទោស” មួយបានសរសេរ។”ទ្រូងពិតជាគូដ៏ល្បីល្បាញនៅទីនេះ” មួយទៀតបានបង្ហោះ។

ការបង្ហោះចាប់ផ្តើមជាមួយរូបថត polaroid របស់ខាយលីក្នុងសម្លៀកបំពាក់ពណ៌មាស បន្ទាប់មកជារូបថតខ្លួនឯង (ដែលបង្ហាញដើមទ្រូងណែនក្តំយ៉ាងច្បាស់)។

លើសពីនេះ នាងក៏បានបញ្ចូលរូបភាពនិងវីដេអូពីក្រោយឆាក និងការបង្ហាញម៉ូដ រួមទាំងវីដេអូខ្លីរបស់តារាម៉ូដែល អាមេលៀ ហែមលីន ដើរលើផ្លូវម៉ូដផងដែរ។

រូបភាពមុនចុងក្រោយរបស់ខាយលីក្នុងស៊េរីនេះគឺនាងដើរលើផ្លូវម៉ូដ ទោះជាយ៉ាងណា នាងហាក់បីដូចជាមិនមែនជាផ្នែកមួយនៃការបង្ហាញម៉ូដពិតប្រាកដទេ គ្រាន់តែជាតារាល្បីម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើនដែលបានចូលរួមប៉ុណ្ណោះ។

ខាយលីបានហោះហើរទៅប្រទេសបារាំងសម្រាប់សប្តាហ៍ម៉ូដ Haute Couture រដូវផ្កាស្រពោន ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ហើយបានទាក់ទាញចំណាប់អារម្មណ៍រួចហើយនៅក្នុងការបង្ហាញម៉ូដរបស់ Chanel កាលពីព្រឹកថ្ងៃអង្គារ។

ម្តាយកូនពីរនាក់បានបង្ហាញពោះស្តើងរបស់នាងក្នុងអាវធំកាត់ខ្លីធ្វើពីក្រណាត់ tweed ជាមួយនឹងគ្រាប់ប៊ូតុងពណ៌មាស និងសំពត់ខ្លីដែលបង្ហាញពីរាងកាយដ៏ល្បីរបស់នាង៕