សេដ្ឋកិច្ច

ក្រុមហ៊ុន World Bridge Groupបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនមកពីប៉ូឡូញស្វែងរកការវិនិយោគកែច្នៃអាហារ

ភ្នំពេញ ៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និង​ក្រុ​មហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថ​លេខា​ជាផ្លូ​វ​កា​រ​លើ​​អ​នុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱ​កាស​ស​ហ​កា​រ​ប​ន្ថែ​ម​ទៀ​ត​នៅ​ក្នុ​ង​វិស័យកែច្នៃអាហារ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជ​ធានី​ភ្នំ​ពេញ ដោយ​មានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។

ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែល​បង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូ​វផ​លិ​ត​ផល​ម្ហូ​បអា​ហា​រ​​ដែ​លមា​ន​គុ​ណ​ភា​ព​​ខ្ព​ស់​​ជា​ច្រើ​ន​ប្រ​ភេ​ទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក ។ បច្ចុប្បន្ន​ពួក​គេ​គឺជាអ្នក​ផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។

MoU នេះត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ។ ភាពជា​ដៃ​គូ​នេះមា​ន​គោ​​លបំ​ណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។ អ្នក​ឧក​ញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុង​ការ​លើ​ក​កម្ពស់​វិស័​យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បី​ស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។

MoU នេះជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹ​ងរួ​ម​ចំ​ណែ​ក​ក្នុ​ង​កា​រ​​​អ​ភិ​វ​ឌ្ឍឧ​ស្សាហ​ក​ម្មកែច្នៃអាហារនៅកម្ពុជា ។

គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែល​មាន​ផល​ប័ត្រច​ម្រុះ​លើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការ​ប្តេជ្ញា​ចិត្តក្នុង​ការ​ជំ​រុញ​កំ​ណើ​នសេ​​ដ្ឋ​កិ​ច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បី​ផ្តល់​នូ​វ​ដំ​ណោះ​​ស្រា​​យ​ប្រ​កបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម ៕