កីឡា

ក្រុមបាសេឡូណាបញ្ចប់ការប្រកួតដែលមិនទាន់ឈ្នះក្នុង LaLiga ដោយការយកឈ្នះក្រុមវ៉ាឡង់ស៊ី ៧-១

ដោយ៖រតនា

បាសេឡូណា ប្រទេសអេស្ប៉ាញ៖ ក្រុមបាសេឡូណាបានបញ្ចប់ការប្រកួតដែលមិនទាន់ឈ្នះចំនួន ៤ប្រកួតក្នុងក្របខ័ណ្ឌ LaLiga ដោយការយកឈ្នះយ៉ាងច្បាស់ដៃលើក្រុមវ៉ាឡង់ស៊ី ៧-១ កាលពីថ្ងៃអាទិត្យ ដោយកីឡាករ Fermin Lopez រកបានគ្រាប់បាល់ ២គ្រាប់ដ៏អស្ចារ្យ និងការជួយបង្កើតឱកាសឱ្យមិត្តរួមក្រុម ២លើកទៀត។

De Jong បានបើកគ្រាប់បាល់នាំមុខក្រោយពេលចាប់ផ្តើមការប្រកួតត្រឹមតែ ៣នាទី ដោយការស៊ុតបាល់ដោយជើងស្តាំចូលកែងទីខាងឆ្វេង។

Ferran Torres បានបន្ថែមគ្រាប់ទីពីរ ៥នាទីក្រោយមក ដោយទទួលបានបាល់បញ្ជូនពី Alejandro Balde។ បន្ទាប់មក Raphinha បានឆកឱកាសពីកំហុសការពាររបស់គូប្រកួត ស៊ុតបញ្ចូលទីធ្វើឱ្យស្ថានការណ៍ក្លាយជា ៣-០ មុនពេលនាឡិកាឈានដល់នាទីទី១៥។

Lopez បានបន្ថែមគ្រាប់ទីបួននៅនាទីទី២៤ និងគ្រាប់ទីប្រាំមុនចប់វគ្គទីមួយ ដោយការស៊ុតយ៉ាងខ្លាំងពីខាងស្តាំ។

Hugo Duro រកបានគ្រាប់លួងចិត្តសម្រាប់ក្រុមវ៉ាឡង់ស៊ីក្រោយចប់វគ្គទីមួយ ដោយការស៊ុតពីចម្ងាយជិត។ ប៉ុន្តែក្រុមបាសេឡូណានៅតែបន្តគ្រប់គ្រងការប្រកួត ហើយកីឡាករបម្រុង Robert Lewandowski បានបន្ថែមគ្រាប់ទីប្រាំមួយ មុនពេលគ្រាប់បាល់ច្រកទីខ្លួនឯងដោយអភ័ព្វពី Cesar Tarrega បានធ្វើឱ្យក្រុមរបស់លោក Hansi Flick ទទួលបានជ័យជម្នះ។

បាសេឡូណាឈរនៅលេខបីក្នុងតារាងពិន្ទុដោយមាន ៤២ពិន្ទុ តាមពីក្រោយក្រុម Atletico Madrid ដែលឈរលេខពីរចំនួន ៣ពិន្ទុ និងក្រុមនាំមុខ Real Madrid ចំនួន ៧ពិន្ទុ៕

ប្រភព៖ Reuters