ព័ត៌មានជាតិ

អាជ្ញាធរមីនទៅបុណ្យសពមន្ត្រីស៊ីម៉ាក់បាត់បង់ជីវិតពេលដោះមីនតោននៅខេត្តឧត្តរមានជ័យ នៅមណ្ឌល៣១៧ តេជោភ្នំឆត្រខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : លោកទេសរដ្ឋមន្រ្តី​ លី​ ធុជ អនុប្រធានទី១ និងប្រតិភូអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ឬហៅថាអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៥ បានទៅចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬហៅថាស៊ីម៉ាក់(CMAC) នៅផ្ទះនៃសពនាមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រភូមិតេជោភ្នំឆត្រ ខេត្តបន្ទាយមានជ័យ ។

សពបុគ្គលិកផ្នែកបោសសម្អាតមីនរបស់ស៊ីម៉ាក់(CMAC)ឈ្មោះពៅ នេពីន លំនៅខេត្តបន្ទាយមានជ័យ និងឈ្មោះ អឿន ចាន់ដារ៉ា ភេទប្រុស ដែលបានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះមីនតោនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន ឬដោះមីនតោននៅដីស្រែមួយកន្លែងដែលគេថាជាចម្ការមីនលេខ BS/CMAA/37102 ជាប់ភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។

បន្ទាប់ពីមន្ត្រីស៊ីម៉ាក់២នាក់បានបាត់បង់ជីវិត អង្គភាពបានបញ្ជូនសពជនរងគ្រោះទៅប្រគល់ឲ្យក្រុមគ្រួសារនៅទីតាំងរៀងខ្លួន។

ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពីសម្តតដចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន, អឿន ចាន់ដារ៉ា លំនៅខេត្តបាត់ដំបង ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន គ្រាប់យុទ្ធភណ្ឌ ហើយមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីនទៅជាដីមាស៕