ដោយ : បន្ទាយ
បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ បានរៀបចំកម្មវិធីស្វាគមន៍ផ្លូវការនិងបំពាក់មេដាយកិត្តិយសជ័យលាភីជូនដល់ក្រុមអត្តពលិក អ្នកជិះកង់ចម្ងាយឆ្ងាយ ក្នុងព្រឹត្តិការណ៍កីឡាឈ្មោះ AUDAXCAMBODIA BRM 300KM ចេញពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តបន្ទាយមានជ័យ។
លោក យឹម សំណាង អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីនោះ នៅបរិវេណសាលាខេត្តរាត្រីចុងសប្តាហ៍មុនក្នុងខែមករា ឆ្នាំ២០២៥ នេះ៕