ប្រែសម្រួល៖តារា

មេនឆេស្ទ័រ៖ ក្រុមមេនឆេស្ទ័រ ស៊ីធី បានគេចផុតពីការភ្ញាក់ផ្អើលក្នុងការប្រកួត FA Cup ដោយបានយកឈ្នះក្រុមលីគទី៤ សាល់ហ្វត ស៊ីធី ដាច់ ៨-០ នៅកីឡដ្ឋានផ្ទះខ្លួនឯង កាលពីថ្ងៃសៅរ៍ – ដែលជាក្លិបមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគូប្រជែងក្នុងតំបន់ មេនឆេស្ទ័រ យូណៃធីត។
ក្រុមមេនស៊ីធី ដែលបានប្ដូរកីឡាករជាច្រើនរូប បានគ្រប់គ្រងការប្រកួតទាំងស្រុង ដោយ ឌីវិន មូបាម៉ា បានស៊ុតបញ្ចូលទីក្នុងការប្រកួតពេញលេញលើកដំបូងរបស់ខ្លួន ហើយ ជេមស៍ ម៉ាកអាធី រកបាន៣គ្រាប់ក្នុងវគ្គទី២។
មូបាម៉ា បានបង្កើនគ្រាប់បាល់ទី២ ដោយការស៊ុតចូលទីទទេ បន្ទាប់ពី ជេរេមី ដូគូ បានស៊ុតនាំមុខឱ្យម្ចាស់ផ្ទះនៅនាទីទី៨ ហើយម្ចាស់ផ្ទះបានបន្ថែមគ្រាប់បាល់ទៀត នៅពេល នីកូ អូរៃលី ស៊ុតចូលមុនចប់វគ្គទី១។
ចាក់ ហ្គ្រៀលីស បានចូលរួមក្នុងការស៊ុតគ្រាប់បាល់នេះដែរ ដោយបានស៊ុតបាល់ពិន័យ១១ម៉ែត្រចូល នៅនាទីទី៤៩ មុនពេល ម៉ាកអាធី ស៊ុត៣គ្រាប់ក្នុងរយៈពេល២០នាទី និង ដូគូ ស៊ុតបាល់ពិន័យ១១ម៉ែត្រចូលទី៕
ប្រភព៖ Reuters
