កម្សាន្ដ

កាមេរ៉ាស្វ័យប្រវត្តិថតបានហ្វូងឆ្កែព្រៃ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត

តើ​អ្នក​ដឹង​ទេ​ថា ឆ្កែព្រៃ ជា​ប្រភេទសត្វ​ព្រៃ​ដែល​មានវត្តមានរស់នៅ​ទូទាំងតំបន់​អាស៊ី ហើយពួកវាក៏កំពុងរស់នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​ភ្នំព្រិចរបស់យើងផងដែរ ដែលទីនោះ គឺជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វប្រភេទនេះ។

ឆ្កែព្រៃចូលចិត្តរស់នៅមានលក្ខណៈជាហ្វូង និងប្រមាញ់ចំណីរួមគ្នា ហើយទៅណា មកណាអាចមានចំនួនចាប់ពី៥ ទៅ១០ ក្បាល។តាមរយៈការចាប់សត្វក្តាន់ និងសត្វដែលមានមាឌតូចល្មមៗផ្សេងទៀតជាចំណីអាហារ សត្វឆ្កែព្រៃក៏ដើរតួនាទីជាអ្នកជួយធ្វើឱ្យមានតុល្យភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើងផងដែរ។

សត្វឆ្កែព្រៃ គឺជិតផុតពូជជាសកល ហើយពួកគេត្រូវការការពារពីយើងទាំងអស់គ្នា! សូមរក្សាសត្វឆ្កែក្នុងស្រុករបស់អ្នកកុំឱ្យចូលទៅក្នុងតំបន់ការពារ ដើម្បីការពារពីការចម្លងជំងឺ និងបញ្ហានានា។  សូមចូលរួមទាំងអស់គ្នា ដើម្បីការពារ និងអភិរក្សសត្វព្រៃរបស់ប្រទេសយើង!

អត្ថបទ៖អង្គការ WWF-កម្ពុជា