ដោយ : បន្ទាយ
បន្ទាយមានជ័យ : មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សនិស្សិត យុវជន និវត្តន៍ជន ជាង២.០០០នាក់បានចូលរួមបុណ្យមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ និង ៧ មករា ២០២៥នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៥ ក្នុងសួនតេជោ ឈ្នះ ឈ្នះឬអតីតវេទិកាខេត្ត ស្ថិតក្នុងភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកព្រឺទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រី អ្នកពាក់ព័ន្ធ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអានសារសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឺទ្ធសភា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រដូចដែលលើកឡើងថា : នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជាបានរួចជីវិតពីរណ្តៅ មរណៈ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជននិងយុទ្ធនារី ដឹកនាំ របស់ ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
សារសម្តេចតេជោកត់សម្គាល់ថា : ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃបើកឡើង វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោហ៊ុន សែន បុរសរដ្ឋដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ។
ថ្ងៃជ័យជំនះ៧មករា៤៦ ឆ្នាំកន្លផុតទៅកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជា ប្រជាធិបតេយ្យ ខ្មែរក្រហម។ ហើយ យើង អាច មើលឃើញ យ៉ាងច្បាស់ ជាក់ស្តែង នូវ សមិទ្ធិផល ដែល យើង ទទួលបាន ពីបាតដៃ ទទេ រហូតមកដល់ បច្ចុប្បន្ន នេះដែល កើតចេញពី ការតស៊ូ ការលះបង់ កម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំ កើតចេញពីកម្លំាងចលនាតស៊ូមហាជនស្នេហាជាតិ ក្រោមការដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បង្កើតឡើងដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន ,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិដទៃទៀត បានរំដោះប្រទេស កម្ពុជា ទាំងមូលឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ របស់ ពួក ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម ។នេះក៏សបញ្ជាក់ឲ្យដឹងទៀតថា ថ្ងៃ៧មករា ឆ្នាំ ១៩៧៩នេះហើយគឺជាថ្ងៃ ដែល ប្រជាជនកម្ពុជា ទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និង ចងចាំ ជានិច្ច មិនអាចបំភ្លេចបានជារៀងដរាប ។
នាឱកាសនោះ លោកកែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានមានប្រសាសន៍ថា: យើងបានរៀបចំពិធីមីទ្ទីងអធិកអធមដូចរាល់ឆ្នាំ ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន បានរៀបចំពិធីតូចៗ ដើម្បី រំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត ដែលបានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
លោកសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះធ្វើឲ្យប្រជាជាតិយើងរស់នៅយ៉ាងសុខដុមរម នាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍផងដែរ។
ចុងកម្មពិធី លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានធ្វើការចែករង្វាន់ទូរសព្ទ HUAWEI MatePad 11.5″S PaPerMatt Edition ជាអំណោយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដល់សិស្សថ្នាក់ទី១២ ជាប់បាក់ឌុបបាននិទ្ទេសA ក្នុងខេត្តបន្ទាយមានជ័យចំនួន ៧៤នាក់ ក្នុង១នាក់បាន១គ្រឿង និងថវិកាចំនួន៥០.០០០រៀលទៀត និងចែកថវិកាដល់ក្រុមការងារដល់កីឡាករ កីឡាការិនីចម្រុះជ័យលាភី ព្រមទាំងជូនអំណោយដល់និវត្តន៍ជន
ហើយនឹងបានចូលរួមបង្ហោះសត្វព្រាបនិងប៉ឺតប៉ោងជានិមិត្តរូបនៃសន្តិភាពផងដែរដើម្បីអបអរខួបទិវាជ័យជម្នះនេះ ៕