ដោយ៖សហការី
ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូលឿនរេចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកស្លាប់ឈ្មោះ ជា ភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សាក្សីបាននិយាយថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០២៥ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AT-3422បើកបរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតទៅលិច។ លុះបើកមកដល់ចំណុចកើតហេតុក៏ស្រាប់តែជនរងគ្រោះបានរេចង្កូតទៅផ្នែកខាងឆ្វេងហើយបានជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យជនរងគ្រោះបោកទៅនឹងថ្នល់បែកក្បាលឈាមហូរស្រោចផ្លូវ ចំណែកម៉ូតូរងគ្រោះអូសជាច្រើនម៉ែត្រ៕