ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំត្រៀមអនុវត្តលើការងារសំខាន់ៗ៣

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅសាលប្រជុំ -ខ សាលាខេត្តនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានប្រជុំត្រៀមអនុវត្តលើការងារសំខាន់ៗ៣។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំ៖

– កម្មវិធីមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)

– ពិធីសំណេះសំណាលប្រគល់ផ្ទះ និងឃីតជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន១០គ្រួសារ នៅតំបន់ការ៉េពីរ

– និងប្រជុំត្រៀមរៀបចំកម្មវិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ៕