សន្ដិសុខសង្គម

ល្បាតពង្រឹងការបង្ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រនិងតំបន់ព្រំដែនប៉ោយប៉ែតឱកាសចូលឆ្នាំសាកល២០២៥

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ល្បាត ពង្រឹងការបង្ការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រ, ប្លុកកាស៊ីណូនិងតំបន់ច្រកទ្វារព្រំដែនប៉ោយប៉ែតនៅមុន ពេលកំពុងនិងក្រោយឱកាសចូលឆ្នាំសាកល២០២៥ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្លុកសងខាងដែលជាកន្លែងដើរកំសាន្ត  ទិញម្ហូបអាហារនិងទំនិញប្រើប្រាស់។នេះបើតាមមន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី០២ខែមករាឆ្នាំ២០២៥ ។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះ  លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាត ឈរជើងតាមគោលដៅដើម្បីបង្ការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប្លុកសងខាងដែលជាកន្លែងដើរកំសាន្ត  ទិញម្ហូបអាហារនិងទំនិញប្រើប្រាស់។

ក្នុងនោះ ជាពិសេសតាមតំបន់ផ្លូវឆ្ពោះទៅច្រទ្វារព្រំដែន តំបន់កំសាន្តមួយចំនួន ដែលពលរដ្ឋនិងភ្ញៀវទេសចរនិយមចូលចិត្តឬមានប្រជាប្រិយទៅលេងកំសាន្តនិងទិញអាហារឬរបស់ជាលក្ខណៈគ្រួសារនៅបរិវេណកាស៊ីណូផ្កាយ៥ ឬ ផ្សារទឹកពុះ, កាស៊ីណូក្រោម រីសត.,កាស៊ីណូនិងផ្សារប៉ារ៉ាមែក ,ផ្សារប៊ីកស៊ី(Big C Super Market) ប្លុកផ្សារដើមពុទ្រា ផ្សារអគ្គ  តាមដងផ្លូវ ប្លុកដើមស្រល់និងតំបន់ផ្សារនិងហាងឬរានអាហារនិងទំនិញនានា ជាដើម ។

សកម្មភាពនេះធ្វើឡើងអំឡុងចូលឆ្នាំសាកលឆ្នាំ២០២៥ ពីថ្ងៃ-យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី១ដល់២ខែមករាឆ្នាំ២០២៥ ។

សូមបញ្ជាក់ក្នុងឱកាសឆ្លងឆ្នាំសាកល២០២៤នេះ មានពលរដ្ឋនិងភ្ញៀវទេសចរជាច្រើននាក់បានទៅកំសាន្តនិងរាប់ថយក្រោយ(Countdown) នៅក្រុងប៉ោយប៉ែត៕