ដោយ : បន្ទាយ
ភ្នំពេញ : ពិធីអបអរសាទរខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ពិធីប្រព្រឹត្តក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះមានវត្តមានចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហានក្នុងតំណែងនិងចូលនិវត្តន៍ មន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្តជាច្រើនទៀត ៕