កីឡា

ការប្រកួតស្គីអាល់ភីន៖ កីឡាករ Caviezel ត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រក្រោយពេលមានគ្រោះថ្នាក់នៅ Bormio

ប្រែសម្រួល៖ស្រីស្រស់

កីឡាករស្គីជនជាតិស្វីស Gino Caviezel បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួត World Cup Super-G នៅក្រុង Bormio ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ ដោយត្រូវបានដឹកជញ្ជូនទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ។

Caviezel ដែលជាអ្នកចាប់ផ្តើមប្រកួតដំបូងគេ បានប្រកួតត្រឹមតែ ៥០ វិនាទីប៉ុណ្ណោះ។ នៅច្រកទ្វារមួយមុនពេលឈានដល់ការលោតនៅ San Pietro កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានជាប់គាំងនៅគែម បាត់បង់ស្គីមួយ និងរអិលចុះតាមជម្រាលចោត។

Caviezel នៅតែដេកនៅលើផ្លូវស្គី និងត្រូវបានព្យាបាល មុនពេលត្រូវបានជម្លៀសតាមឧទ្ធម្ភាគចក្រ ដោយការប្រកួតត្រូវបានផ្អាក។

កីឡាករស្គីជនជាតិបារាំង Cyprien Sarrazin ទទួលបានជោគជ័យក្នុងការវះកាត់កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហូរឈាមចេញពីខួរក្បាល បន្ទាប់ពីដួលក្នុងការហ្វឹកហាត់សម្រាប់ការប្រកួត World Cup downhill នៅ Bormio កាលពីថ្ងៃសុក្រ៕

ប្រភព៖ Reuters