ដោយ : បន្ទាយ / សៀមរាប : កាលពីថ្មីៗនេះ មានពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្នុងភូមិចំនួន១៦ នៃសង្កាត់បល្ល័ង្កនិងសង្កាត់រុនតាឯកក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
ពិធីនេះប្រព្រឹត្តទៅនៅផ្សារធម្មជាតិរុនតាឯក ភូមិតានី សង្កាត់រុនតាឯក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ពីខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនិងមន្ត្រីថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធបានអញ្ជើញចូលរួមដែរ ។
ឯពីខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទខេត្តបន្ទាយមានជ័យ ក៏បានចូលរួមផងដែរ ៕.