ដោយ : បន្ទាយ
បន្ទាយមានជ័យ :កិច្ចប្រជុំគណៈអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ ដើម្បីពិនិត្យនិងពិភាក្សាលើបញ្ហាសំខាន់៣ ។
លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជារការរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តនោះនៅសាលប្រជុំ (ក) សាលាខេត្ត ។
ស្មារតីដែលគណៈអភិបាលខេត្តបន្ទាយមានជ័យលើកឡើងគឺដើម្បីពិនិត្យ និងពិភាក្សាអំពី៖
១- សេចក្តីព្រាងឯកសារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារនៅថ្ងៃទី២៦-២៧ខែឆ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
២-សេចក្តីព្រាងឯកសារតារាងបូកសរុបលទ្ធផលនៃការធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៤ និង ៣- ពិភាក្សាប្រារព្ធកម្មវិធីនៃទីវាជ័យជម្នះ ០៧ មករា ១៩៧៩-០៧ មករា ២០២៥ខាងមុខនេះ ដែលរៀបចំកម្មវិធីនៅទីធ្លាសួនសម្តេចតេជោឈ្នះ ឈ្នះ ឬអតីតឈ្មោះសួនមានជ័យនិងអតីតឈ្មោះវេទិកាខេត្ត នាកណ្តាលក្រុងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ៕