សន្ដិសុខសង្គម

មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យថាកម្មករស្លា.ប់នៅការដ្ឋានសង់ផ្ទះ១នៅក្រុងសិរីសោភ័ណ មិនមែនជាករណីគ្រោះថ្នាក់ក្នុងការងារទេ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យថា កម្មករស្លាប់នៅការដ្ឋានសង់ផ្ទះ១នៅក្រុងសិរីសោភ័ណ មិនមែនជាករណីគ្រោះថ្នាក់ក្នុងការងារទេ ។នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ១របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៤ ។

មន្ទីរនេះថា កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ  កម្មករឈ្មោះសំ សុភ័ក្ត្រ ភេទប្រុសអាយុ៣៤ឆ្នាំ ទីលំនៅភូមិកន្ទួត កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានដួលស្លាប់ដោយសារខ្វះជាតិស្ករឬជំងឺបេះដូង គឺការដ្ឋានសង់ផ្ទះរបស់ឈ្មោះគង់ ណាវី ភេទស្រីជាប្រភេទវីឡាតឿ ទំហំ៥ម៉ែត្រគុណ១៦ម៉ែត្រ ។

តាមការធ្វើកោសល្យវិច័យដោយអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ការស្លាប់នេះមានមូលហេតុខាងលើ មិនពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងពេលបំពេញការងារក្នុងការដ្ឋានសំណង់ឡើយ ។

សូមអានសេចក្តីប្រកាសព័ត៌មាន៕