ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមអបអរសាទរដល់ សមាជិក ដែលទទួលបានពានរង្វាន់សរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន

ដោយ : បន្ទាយ
សៀមរាប: លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីក្រោមឳវាទ បានចូលរួមកម្មវិធី FM Commendation Reception ប្រគល់ពានរង្វាន់សរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុនដល់លោកបណ្ឌិត ឡៅ គឹមលាង អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីសូហ្វីយ៉ា នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោក ជា ណុល តំណាងនៃក្រុមគាំទ្ររួមសម្រាប់សហគមន៍អភិវឌ្ឍន៍អង្គរ ហៅកាត់ថា JST ។


កម្មវិធីនោះបានរៀបចំឡើងនៅសណ្ឋាគារ SOKHA ANGKOR RESORT ។នេះបើតាមមន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានចូលរួមអបអរសាទរដល់ លោក ជា ណុល ដែលជាសមាជិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប មានតួនាទីជាប្រធានមន្ទីរភស្តុភារ ដែលទទួលបានពានរង្វាន់នាឱកាសនោះផងដែរ៕