ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន បានចេញដំណើរថ្ងៃអាទិត្យនេះឆ្ពោះទៅកាន់ខេត្តព្រះសីហនុ

ដោយ : បន្ទាយ
ភ្នំពេញ :អ្នកសារព័ត៌មានជាង៦០នាក់មកពីជាង៣០ស្ថាប័ន បានចេញដំណើរហើយនៅព្រឹកថ្ងៃអាទិត្យនេះឆ្ពោះទៅកាន់ខេត្តព្រះសីហនុដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំចេញពីទឹកដីខេត្តឆ្នេរសមុទ្រមួយនេះទៅកាន់តំបន់និងពិភពលោក។

បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា ហើយគេរំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ ៕