ព័ត៌មានជាតិ

ស្ពានខ្ពស់ជាងនៅកម្ពុជានឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥

ដោយ : បន្ទាយ
ពោធិសាត់ : ស្ពានខ្ពស់ជាងនៅកម្ពុជា នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។


ក្រសួងសាធារណការនិងដឹកជញ្ជូនអោយដឹងកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ថា: បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យ ឬប្រធានស័ក្តិណាមួយទេនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនាវេលាខាងលើ ។

ក្រសួងនេះអោយដឹងបន្តថា : ស្ពានលេខ២៨នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ស្ថិតក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(កាត់ជ្រលងស្ទឹងឬស្សីជ្រុំ) ។


បច្ចុប្បន្នជាស្ពានខ្ពស់ជាងនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០%ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ ៕