សុខភាព

អត្ថប្រយោជន៍សំខាន់ៗ ចំនួន៥យ៉ាងនៃការថើបមនុស្សដែលជាទីស្រឡាញ់

ប្រែសម្រួល៖ ស្រីស្រស់

ការថើបនាំឱ្យរាងកាយផលិតអង់ដូហ្វីន ឬអ័រម៉ូនសុភមង្គល ដែលមានន័យថាទាំងអ្នកថើប និងអ្នកត្រូវគេថើបមានអារម្មណ៍រីករាយ និងធូរស្រាល។ ការថើបក៏ជួយកាត់បន្ថយកម្រិតកូទីសូលក្នុងរាងកាយផងដែរ ដែលជួយកាត់បន្ថយភាពតានតឹងដោយប្រយោល។

ការថើបបែបបារាំងដែលមានរយៈពេលប្រហែល ១នាទី អាចដុតកាឡូរីបានរហូតដល់ ២៦កាឡូរី។

ទោះបីជាការថើបមានអត្ថប្រយោជន៍ជាច្រើនក៏ដោយ ក៏វាអាចបណ្តាលឱ្យមានការចម្លងជំងឺមួយចំនួន ដូចជាផ្តាសាយធម្មតា រលាកថ្លើមប្រភេទ B ហឺពិស និងដុំសាច់។ ដូច្នេះ គួរជៀសវាងការថើបនៅពេលដែលភាគីណាមួយកំពុងឈឺដោយសារជំងឺទាំងនេះ។

ការថើបគឺជាវិធីរបស់មនុស្សជាតិក្នុងការបង្ហាញក្តីស្រឡាញ់ ក្តីអាណិត ក្តីសប្បុរស និងការទាក់ទាញផ្លូវភេទ ដែលភាគច្រើនកើតឡើងរវាងមនុស្សដែលស្រឡាញ់គ្នា សមាជិកគ្រួសារ ឬមិត្តភក្តិជិតស្និទ្ធ។ សកម្មភាពថើបពាក់ព័ន្ធនឹងការរំញោចសរសៃប្រសាទជាង ១០,០០០ ដែលចាប់ផ្តើមពីសរសៃប្រសាទនៅត្រង់បបូរមាត់របស់អ្នកថើប និងរីករាលដាលយ៉ាងរហ័សទៅកាន់សរសៃប្រសាទនៅក្នុងខួរក្បាល ដែលបណ្តាលឱ្យមានការផលិតសារធាតុគីមីជាច្រើន។

ការថើបគឺជាសកម្មភាពដែលមានមកជាច្រើនពាន់ឆ្នាំមកហើយ ហើយវាមិនមែនជាឥរិយាបថចំពោះតែមនុស្សទេ ព្រោះសត្វថនិកសត្វ សត្វស្លាប និងខ្យងក៏ត្រូវបានគេសង្កេតឃើញមានឥរិយាបថស្រដៀងគ្នានេះដែរ។ ការថើបពិតជាមានអត្ថប្រយោជន៍ជាច្រើន ហើយប្រហែលជាហេតុផលដែលធម្មជាតិបានប្រទានពរជ័យនេះដល់មនុស្សយើង។ សូមពិនិត្យមើលហេតុផលមួយចំនួនដែលមនុស្សថើបគ្នា៖

១. ការថើបដើម្បីភាពរីករាយៈ

ការថើបគឺជាវិធីសម្រាប់មនុស្សពីរនាក់បង្ហាញក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហើយក៏អាចកើតឡើងរវាងសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធផងដែរ។ នៅពេលយើងថើប រាងកាយផលិតអង់ដូហ្វីន ឬអ័រម៉ូនសុភមង្គល ដែលធ្វើឱ្យភាគីទាំងពីរក្នុងទំនាក់ទំនងស្នេហាមានអារម្មណ៍កក់ក្តៅ ស្រវឹងស្រពន់ រីករាយ និងគ្មានក្តីបារម្ភ។ លើសពីនេះទៀត ការថើបអាចកាត់បន្ថយកម្រិតកូទីសូលក្នុងរាងកាយ ធ្វើឱ្យវាក្លាយជាថ្នាំព្យាបាលភាពតានតឹងដ៏អស្ចារ្យ។

២. ការថើបដើម្បីភាពរំភើប និងពេញចិត្តៈ

អ័រម៉ូនមួយទៀតដែលមិនអាចមិននិយាយដល់គឺដូផាមីន ព្រោះអ័រម៉ូនប្រភេទនេះទាក់ទងនឹងប្រព័ន្ធរង្វាន់របស់ខួរក្បាល។ ដូផាមីនត្រូវបានផលិតនៅពេលយើងជួបអ្វីមួយដែលយើងចូលចិត្ត ដូចជាអាហារឆ្ងាញ់ ដូច្នេះនៅពេលយើងថើបនរណាម្នាក់ដែលយើងចូលចិត្ត ស្រឡាញ់ដូផាមីនធ្វើឱ្យយើងមានអារម្មណ៍រីករាយ ពេញចិត្ត និងរំភើប។ លើសពីនេះទៀត ការស្រាវជ្រាវបានរកឃើញថាកម្រិតដូផាមីនកើនឡើងបន្តិចម្តងៗរហូតដល់យើងឈានដល់កំពូលផ្លូវភេទ មុនពេលសូន្យបន្តិចម្តងៗម្តងទៀត ដោយត្រូវបានជំនួសដោយប្រូឡាក់ទីន ដើម្បីពន្លត់ភ្លើងតណ្ហារបស់យើង។ (ប្រូឡាក់ទីនមានច្រើនក្នុងស្ត្រីដោយសារតួនាទីរបស់វាក្នុងការផលិតទឹកដោះ ហើយគេរកឃើញថានៅពេលបំបៅដោះ តម្រូវការផ្លូវភេទរបស់ស្ត្រីមានកម្រិតទាបខ្លាំង។ ចំពោះបុរស អ័រម៉ូននេះធ្វើការរួមគ្នាជាមួយអ័រម៉ូនភេទផ្សេងទៀតដើម្បីជួយក្នុងការផលិតមេជីវិត។)

៣. ការថើបដើម្បីពង្រឹងចំណងស្នេហាៈ

គេបានរកឃើញថា នៅពេលគូស្នេហ៍ថើបបែបបារាំង ដោយប្រើអណ្តាតរបស់ពួកគេរុំគ្នាថ្នមៗ វាបង្កើនការផលិតអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាអ័រម៉ូនទាក់ទងនឹងការបង្កើតចំណងជាមួយមនុស្សពិសេសសម្រាប់យើង។ អ័រម៉ូននេះក៏មានប្រយោជន៍សម្រាប់រាងកាយក្នុងវិធីផ្សេងទៀតដែរ ដូចជាជួយសម្រួលដល់ការបំបៅដោះកូន និងជួយឱ្យម្តាយសម្រាលកូនកាន់តែងាយស្រួល។

៤. ការថើបដើម្បីដុតកាឡូរីៈ

ការថើបភាគច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ក្រុមសាច់ដុំ orbicularis oris នៅជុំវិញមាត់ រួមជាមួយក្រុមសាច់ដុំផ្សេងទៀតរហូតដល់ ៣៣ ក្រុម។ ការថើបក៏ជំរុញសរសៃប្រសាទយ៉ាងតិច ៥ គូដែរ រួមមាន សរសៃប្រសាទធុំក្លិន ដែលប្រើពេលហិតក្លិន សរសៃប្រសាទ trigeminal ដែលត្រូវបានជំរុញដោយការប៉ះមាត់ អណ្តាត ថ្ពាល់ ចង្កា និងថ្គាម សរសៃប្រសាទមុខ ដែលប្រើដើម្បីគ្រប់គ្រងសាច់ដុំមុខដូចជាបបូរមាត់ សរសៃប្រសាទ glossopharyngeal និង vagus ដែលទទួលខុសត្រូវលើការគ្រប់គ្រងសំឡេង និងសរសៃប្រសាទ hypoglossal ដែលគ្រប់គ្រងអណ្តាត។ ដោយសារមានសកម្មភាពច្រើនបែបនេះ គេរកឃើញថាការថើបបែបបារាំងរយៈពេលមួយនាទីអាចដុតកាឡូរីបានរហូតដល់ ២៦។ (ដើម្បីធានាថាភាគីទាំងពីរត្រៀមខ្លួនរួចរាល់សម្រាប់ការថើបគ្រប់រយៈពេល សូមប្រាកដថាអ្នកថែរក្សាអនាម័យមាត់ធ្មេញឱ្យបានល្អ។)

៥. ការថើបដើម្បីរំញោចៈ

ខណៈដែលវាពិតជាត្រឹមត្រូវថា ការថើបជំរុញចុងសរសៃប្រសាទ និងជួយផលិតអ័រម៉ូនសុភមង្គលផ្សេងៗដូចបានរៀបរាប់ខាងលើ លទ្ធផលមួយដែលគេនិយាយច្រើនបំផុតអំពីការថើបគឺការបញ្ជូនអ័រម៉ូនតេស្តូស្តេរ៉ូនពីបុរសទៅស្ត្រី ឬពីបុរសទៅបុរស។ នេះដោយសារតេស្តូស្តេរ៉ូនគឺជាប្រភេទអ័រម៉ូនដែលមានច្រើននៅក្នុងរាងកាយបុរស ដោយវាជាអ័រម៉ូនសំខាន់ដែលពាក់ព័ន្ធនឹងការលូតលាស់ ការជួសជុលកោសិកា និងការបង្កើនតណ្ហា ដែលមានន័យថាវាជាអ័រម៉ូនដែលគេឃើញច្រើនបំផុតក្នុងឈាម ឬទឹកមាត់របស់បុរស។ ដូច្នេះ ការថើបបែបបារាំងគឺជាវិធីដ៏ល្អមួយដើម្បីរំញោចភាគីទាំងពីរ ហើយដើម្បីទទួលបានលទ្ធផលល្អបំផុតក្នុងករណីនេះ ការថើបគួរតែធ្វើឡើងជាមួយនឹងការឱប និងទម្រង់នៃការប៉ះពាល់រាងកាយផ្សេងទៀត។

ទោះបីជាការថើបមានអត្ថប្រយោជន៍ជាច្រើនក៏ដោយ ប្រសិនបើភាគីណាមួយមានបញ្ហាសុខភាព ការថើបអាចធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងជំងឺផ្សេងៗ ដូចជាផ្តាសាយធម្មតា រលាកថ្លើមប្រភេទ B ហឺប៉េស និងដុំសាច់។ ដូច្នេះ សូមជៀសវាងការថើបប្រសិនបើអ្នកកំពុងមានជំងឺទាំងនេះ ដើម្បីរក្សាសុខភាព និងសុវត្ថិភាពរបស់អ្នកដែលអ្នកដែលជាទីស្រឡាញ់៕