ព័ត៌មានជាតិ

លោករ័ត្ន ស្រ៊ាង ថ្វាយព្រះពរសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ឡើងជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីនិងសាទរសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ឡើងជាសម្តេចព្រះសង្ឃនាយក នៃគណៈមហានិកាយកម្ពុជា

ដោយ : បន្ទាយ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមរាជានុញ្ញាតថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ថ្វាយព្រះឋានៈជា «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ» និងសូមថ្វាយការសាទរសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងតាំងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»។

លោកបន្តថា : ការថ្វាយព្រះឋានៈនាពេលនេះ ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងប្រជាជន ក៏ដូចជាព្រះពុទ្ធសាសនា ដោយព្រះអង្គ បានបូជាអស់ព្រះកាយពល ដើម្បីកសាងនិងចូលរួមដឹកនាំ ព្រះពុទ្ធសាសនាកម្ពុជាដែលជាសាសនារបស់រដ្ឋ ឱ្យស្ថិតស្ថេរ ចម្រើនរុងរឿងរហូតមកដល់ពេលបច្ចុប្បន្ន មានពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគន្លងឱវាទពេញផ្ទៃប្រទេស។

ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ យើងខ្ញុំករុណាសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាទីគោរពសក្ការៈ សូម សម្តេចព្រះមហាសង្ឃរាជ ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ ដើម្បីបន្តដឹកនាំវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ ៕