ព័ត៌មានជាតិ

ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន

សៀមរាប៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។

(រូបភាព៖ ការិយាល័យផ្សព្វផ្សាយ)

នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាម​ការដ្ឋាននានា មុននឹងកិច្ចប្រជុំធំ​នៃគណៈកម្មាធិការអន្តរជាតិមួយនេះ ​រៀបចំធ្វើចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១។

​ក្នុង​រយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បាន​ចុះ​ពិនិត្យការ​ដ្ឋានមួយចំនួនដូចជា ទៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ​ប្រាសាទភ្នំបាខែង ប្រាសាទតានៃ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទបាតជុំ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទបាតជុំ ប្រាសាទប្រែរូប ប្រាសាទភ្នំក្រោម ស្ពានហាលខាងកើតប្រាសាទបេងមាលា តំបន់រុនតាឯកតេជោសែន និងតាមដងស្ទឹងសៀមរាបដែរ៕

អត្ថបទ៖ ឆាយ ផាន់នី

(រូបភាព៖ ការិយាល័យផ្សព្វផ្សាយ)