សន្ដិសុខសង្គម

បញ្ជូនក្មេងទំនេីង៦នាក់ទៅសាលាដំបូងខេត្តករណីកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញាត

ដោយ : បន្ទាយ
បន្ទាយមានជ័យ:   កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៧និង៥០នាទី  ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន៦នាក់ ប្រមូលផ្ដុំគ្នាដោយមានកាំបិត និងដុំថ្ម ត្រៀមបង្កជម្លោះជាមួយក្រុមម្ខាងទៀត។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងខាងលេី និងធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាក្មេងទំនើងចំនួន៦នាក់ ដែលរួមមាន៖ ១.ឈ្មោះ ឡៃ គណ្ណិត ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ អៀម ចៅវាំង ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ រ៉ាហ៊ូ សាំយូអែល  ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ ឧត្តម សត្យា   ភេទប្រុស អាយុ១៤ឆ្នាំ, ៥.ឈ្មោះ ងួន សុជា  ភេទប្រុស អាយុ១៧ឆ្នាំ, ៦.ឈ្មោះ ម៉ៅ ឃុនណារ៉ារី ភេទប្រុស អាយុ១៩ឆ្នាំ ។
ក្មេង ទំនេីងទាំង៦នាក់ គឺជាសមាជិកក្រុម MT មានឈ្មោះជាភាសាខ្មែរម៉ាក់តី ព្រមទាំងដកហូតវត្ថុតាង កាំបិត និងដុំថ្ម ហើយយកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដេីម្បីសូរនាំនិងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា : ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ពួកគេ គឺមានទំនាស់ ជាមួយក្រុម បេនឡាន និងក្រុម KPS (កំពង់ស្វាយ) គឺតែងតែដេញវាយ និងកាប់គ្នាឱ្យតែជួបគ្នា។កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមខ្លួនកំពុងតែអង្គុយ នៅតារាងបាល់ ម៉ាក់ តី ដែលស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ស្រាប់តែមានក្រុមបេនឡាន មានគ្នាចំនួន៣នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានទាញកាំបិតកាប់ទៅលើឈ្មោះ ថៃ ដែលជាសមាជិកក្រុមMT(ម៉ាក់ពី)របស់ខ្លួនតែមិនមានរងរបួសទេ។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕