អន្តរជាតិ

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង មេដឹកនាំគណបក្សកាន់អំណាច និងទីប្រឹក្សាប្រធានាធិបតីកំពុងប្រជុំបន្ទាន់

ប្រែសម្រួល៖ រតនា
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង មេដឹកនាំគណបក្សកាន់អំណាច និងទីប្រឹក្សាការិយាល័យប្រធានាធិបតី ត្រូវបានគ្រោងធ្វើការប្រជុំបន្ទាន់នៅម៉ោង២រសៀល នៅថ្ងៃពុធ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap។

ការប្រជុំនេះធ្វើឡើងបន្ទាប់ពីការដកចេញវិញនូវបទបញ្ជាច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី យូន សុកយូល ដែលបានអនុវត្តក្នុងរយៈពេលខ្លី កាលពីយប់មិញ ដែលបានធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពច្របូកច្របល់ ខណៈការទាមទារឲ្យមេដឹកនាំរូបនេះលាលែងពីតំណែងកំពុងកើនឡើង។

(លោក យូន សុកយុល នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង)

មិនមានភាពច្បាស់លាស់ថាតើលោក យូន នឹងចូលរួមប្រជុំនេះដែរឬទេ។

លោក យូន សុកយុល បានប្រឈមនឹងការរិះគន់ពីគ្រប់ជ្រុងនៃវិស័យនយោបាយ រួមទាំងពីគណបក្សប្រជាជនមានអំណាចរបស់លោកផ្ទាល់ ដែលបាននិយាយថាកំពុងពិចារណាទាមទារឲ្យគណៈរដ្ឋមន្ត្រីទាំងមូលលាលែង និងបណ្តេញរដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងហ៊្យូន នេះបើយោងតាម Yonhap។

គណបក្សនេះក៏កំពុងពិភាក្សាថាតើគួរទាមទារឲ្យលោក យូន សុកយុល លាលែងពីតំណែងដែរឬទេ បើយោងតាមប្រភពដដែលនេះ៕