ដោយ៖សហការី
ភ្នំពេញ: បុរសម្នាក់មានជំងឺសរសៃប្រសាទពេលមកទិញគ្រឿងសមុទ្រស្រាប់តែជំងឺចាស់រើឡើងវិញបណ្ដាលឲ្យប្រកាច់ប្រកិនផ្អើលពលរដ្ឋនាំគ្នាចាប់ចងដៃជើងផ្អើលទាំងយប់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ត្រង់ចំណុចផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បើយោងតាមប្រភពបញ្ជាក់ពីកន្លែងកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកទិញអយស្ទ័រនៅចំណុចខាងលើ បន្ទាប់ពីទិញហើយគិតលុយរួចរាល់ស្រាប់តែជននោះមានអាការមិនស្រួលខ្លួនក៏ប្រកាច់ប្រកិនដូចខ្មោចចូល។ ពលរដ្ឋឃើញដូច្នេះបាននាំគ្នាចាប់ចងដៃជើងខ្លាចរត់ចូលរថយន្តបង្កគ្រោះថ្នាក់កើតឡើងរួចហើយបានរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំស្រាប់តែពេលនោះជនរងគ្រោះបានដឹងខ្លួនស្វាងធម្មតាឡើងវិញ។
បន្ទាប់ពីកើតហេតុជនរងគ្រោះខាងលើត្រូវសាច់ញាតិក្រុមគ្រួសារបានមកទទួលយកត្រឡប់ទៅផ្ទះវិញ ចំណែកសមត្ថកិច្ចបានដកកម្លាំងចូលទៅគោលដៅវិញទាំងអស់៕