អន្តរជាតិ

មន្ត្រីពន្លត់អគ្គិភ័យនិងក្រុមសង្គ្រោះបន្ទាន់ជាង១០០នាក់បានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងដ៏ខ្ពស់ និងផ្សែងក្រាស់ៗចេញពីផ្សារទំនើបនៅQueens

ប្រែសម្រួល៖ ស.សម្បត្តិ

មន្ត្រីពន្លត់អគ្គិភ័យម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Northwell Health ដោយរងរបួសពីការប្រយុទ្ធនឹងអគ្គិភ័យកម្រិតពីរនៅផ្នែកខាងក្រោយនៃអគារលេខ ៦២-១៦ មហាវិថី Woodhaven ដែលស្ថិតនៅចន្លោះផ្លូវលេខ ៦២  ជាកន្លែងដែលមានភោជនីយដ្ឋានអ៊ូហ្សបេគីស្ថាន Taste of Samarkand យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យញូវយ៉ក,សហរដ្ឋអាមេរិក ។

ភោជនីយដ្ឋាននេះត្រូវបានបិទនៅពេលដែលមន្ត្រីពន្លត់អគ្គិភ័យបានឆ្លើយតបទៅនឹងអគ្គិភ័យមុនម៉ោង ១១ព្រឹក នេះបើតាមការឱ្យដឹងពីនាយកដ្ឋានពន្លត់អគ្គិភ័យញូវយ៉ក។

រូបថតបានបង្ហាញពីសំណល់ឆេះខ្មៅនៃកន្លែងទទួលទានអាហារខាងក្រៅមួយដែលត្រូវបានបំផ្លាញ។

សរុបមក មានអង្គភាពនាយកដ្ឋានពន្លត់អគ្គិភ័យញូវយ៉ក  ចំនួន ២៥ និងបុគ្គលិកពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ចំនួន ១០៦នាក់ បានឆ្លើយតបដើម្បីគ្រប់គ្រងអគ្គិភ័យនៅវេលាម៉ោងប្រមាណ ១២:១៦ រសៀល នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យញូវយ៉ក  ។

អ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវថាតើអគ្គិភ័យនេះបណ្តាលមកពីម៉ាស៊ីនកម្តៅនៅក្នុងកន្លែងទទួលទានអាហារខាងក្រៅនៃភោជនីយដ្ឋានមួយ ឬពីរកន្លែងដែរឬទេ នេះបើយោងតាមប្រភពនាយកដ្ឋានពន្លត់អគ្គីភ័យញូវយ៉ក បានប្រាប់ សារព័ត៌មានThe Post៕