ដោយ : បន្ទាយ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា ចិត្តកុសលរមែងនាំមកនូវសេចក្តីរីករាយដល់ខ្លួន ។
លោកបាននិយាយថា : “កាលពីល្ងាចម្សិលមិញ ពេលខ្ញុំកំពុងដើរហាត់ប្រាណនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខ្ញុំបានជួបបងស្រីម្នាក់ កំពុងតែដាក់ជញ្ជីងថ្លឹងគិតលុយនៅតាមផ្លូវ “។
“ពេលខ្ញុំសួរទៅគាត់ ក៏ដឹងថាគាត់ជាអ្នកអនាម័យ តែឆ្លៀតដាក់ជញ្ជីងថ្លឹងគីឡូរកលុយបន្ថែម ព្រោះរាល់ថ្ងៃមានជីវភាពខ្វះខាត មានម្ដាយចាស់ជរានិងមានកូនបីនាក់ក្នុងបន្ទុក ខ្ញុំក៏មានចិត្តជូនអំណោយបន្តិចបន្តួចដល់គាត់ “។
សូមបញ្ជាក់ថា អំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖ អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួន ។
លោកបានបន្ថែមថា ឃើញគាត់ទទួលដោយត្រេកអរ ខ្ញុំក៏ទទួលបានសេចក្តីរីករាយក្នុងចិត្តយ៉ាងក្រៃលែង។
បច្ចុប្បន្នបងស្រីរស់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕