ដោយ : បន្ទាយ
សៀមរាប : នៅខាងមុខប្រាសាទអង្គរវត្ត លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនាព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២៤បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមពិធីដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន “ Marching For A Mine World “ ។
ក្បួនដើរដង្ហែចាប់ផ្តើមចេញដំណើរ ពីមុខប្រាសាទអង្គរវត្ត ទៅដល់ទីលានជល់ដំរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូ ព្រមទាំង មន្ទីរ អង្គរភាព ជុំវិញខេត្តជានាក់ទៀត ៕