ដោយ : បន្ទាយ
បន្ទាយមានជ័យ : នគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោបោន ភក្រ្តា អធិការរង ទទួលផែន បន្តចុះអប់រំពលរដ្ឋលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
នេះអនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹង មានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដមកឋាននគរបាលក្រុងប៉ោយប៉ែត ។
ក្នុងនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនបានចាត់ឲ្យលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែកទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំងផែនចរាចរណ៍ ចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែជ្រួតជ្រាបអំពីច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុលោមដោយអនុក្រឹត្យលេខ៣៩។
បន្ថែមពីលេីនេះ លោកបានចាត់តាំង លោកនាយ-នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្រ្តីក៏បានចុះធ្វើកាណែនាំដល់បងប្អូនប្រជាពលរដ្ឋច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តាអោយដឹងថា: នាយ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្រ្តី សណ្ដាប់ធ្នាប់ចរាចរណ៍រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍និងចុៈណែនាំដល់បងប្អូនអាជីវករអ្នកលក់ដូរនៅចំណុចផ្សារ។
ដូចជា សមាគមដីថ្មីនិងផ្សារត្រីប៉ោយប៉ែត ផ្សារអគ្គថ្មី ផ្សារកណ្ដាលនិងតាមដងផ្លូវសំខាន់ៗមួយចំនួន អោយលក់ដូរឱ្យមានរបៀបរៀបរយ រៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ សាធារណ:ជុំវិញផ្សារ នានា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕