ដោយ : បន្ទាយ
សៀមរាប៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាពកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។នេះបើតាម មន្ត្រីកងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយធ្វើនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕