ពន្ធដារ

សាធារណជនជិត៧ពាន់នាក់បានមកទទួលយកសេវានៅបញ្ជរផ្សព្វផ្សាយរបស់អង្គភាពពន្ធដារ

គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ២០២៤ អង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារបានរៀបចំបញ្ជរផ្សព្វផ្សាយនិងផ្តល់ព័ត៌មានក្នុងព្រឹត្តិការណ៍សំខាន់ៗឬកម្មវិធីសិក្ខាសាលានានាដោយមានមន្ត្រីពន្ធដាររង់ចាំផ្តល់សេវាពិគ្រោះយោបល់ជូនសាធារណជននិងអ្នកជាប់ពន្ធ សរុបចំនួន១១០លើក ដោយមានសាធារណជននិងអ្នកជាប់ពន្ធមកពិគ្រោះយោបល់ ព្រមទាំងទាញយកឯកសារពាក់ព័ន្ធនឹងពន្ធដារជាទម្រង់ឌីជីថល ( Digital ) ចំនួន ៦៨៦៨ រូប។

លទ្ធផលនេះ បង្ហាញពីការខិតខំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីកាតព្វកិច្ច សារពើពន្ធ ជាពិសេសការឆ្លើយតបនូវចម្ងល់នានារបស់សាធារណជន និងអ្នកជាប់ពន្ធឲ្យបានកាន់តែទូលំទូលាយ ជិតស្និទ្ធ និងផ្តល់នូវមធ្យោបាយផ្តល់ព័ត៌មានកាន់តែសម្បូណ៌បែប៕