ប្រែសម្រួល៖ សហការី
KYIV៖ រុស្ស៊ីបានចោទប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទ (១៨ វិច្ឆិកា) ពីការបង្កើនសង្រ្គាមនៅអ៊ុយក្រែន ដោយអនុញ្ញាតឲ្យ Kyiv ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាដែលផ្គត់ផ្គង់ដោយវ៉ាស៊ីនតោន ដើម្បីវាយចូលជ្រៅគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
ទីក្រុងមូស្កូបានបាញ់ជាថ្មីទៀតនៅទីក្រុងកំពង់ផែ Odesa ដែលបានសម្លាប់មនុស្សយ៉ាងតិច៨នាក់ និងរងរបួស១៨នាក់ ក្រោយពីការវាយប្រហាររបស់ខ្លួននៅចុងសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ។
អ៊ុយក្រែនបានស្វែងរកការអនុញ្ញាតពីវ៉ាស៊ីនតោនជាយូរមកហើយដើម្បីប្រើប្រាស់ប្រព័ន្ធមីស៊ីល ATACMS ដ៏មានកម្លាំង ដើម្បីវាយកងទ័ពនៅក្នុងទឹកដីប្រទេសរុស្ស៊ី ។
អ៊ុយក្រែនបាននិយាយថាខ្លួនបង្វិលការច្បាំងសំដៅទប់ស្កាត់ការវាយតាមអាកាសរបស់រុស្ស៊ី ដែលបានបំផ្លាញតំបន់ទាំងមូល នៅជិតរបត់ចម្បាំង និងបំបាក់កន្លែងថាមពលទូទាំងប្រទេស។
មន្រ្តីសហរដ្ឋអាមេរិកម្នាក់ដែលនិយាយក្រោមលក្ខខណ្ឌមិនបង្ហាញឈ្មោះបានបញ្ជាក់ដល់ AFP នៅថ្ងៃអាទិត្យពីការផ្លាស់ប្ដូរគោលនយោបាយសំខាន់របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថាសេចក្ដីសម្រេចបានមកពីការដាក់កងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ដើម្បីជួយបង្ក្រាបនៅក្នុងកំលំាងសង្រ្គាមអ៊ុយក្រែន។
“វាជាការច្បាស់លាស់ថារដ្ឋបាលដែលកំពុងចាកចេញពីវ៉ាស៊ីនតោនមានបំណងចាត់វិធានការដើម្បីបន្តរក្សាភ្លើងនិងបង្កើនភាពតានតឹងបន្ថែមទៀត” អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងដឺមីទ្រីប៉េស្កូវ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូ។
“ប្រសិនបើសេចក្ដីសម្រេចបែបនេះត្រូវបានរៀបចំនិងប្រកាសទៅរដ្ឋាភិបាល Kyiv ដោយពិតប្រាកដ នោះពិតជាជាការវិវត្ដថ្មីនៃភាពតាន់តឹងនិងស្ថានភាពថ្មីនៃការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងជម្លោះ” ប៉េស្កូវបន្ថែម។
Putin បាននិយាយនៅក្នុងខែកញ្ញាថាប្រសិនបើអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយប្រើមីស៊ីលគម្លាតវែង នោះមូស្កូនឹង “ធ្វើសេចក្ដីសម្រេចដែលសមរម្យតាមការគំរាមកំហែង”។
Peskov បាននិយាយថា នៅលទ្ធផលចុងក្រោយ វាហាក់ដូចជាវាយប្រហាររុស្ស៊ីមិនមែនដោយអ៊ុយក្រែន តែដោយប្រទេសដែលផ្ដល់សិទ្ធិប្រើប្រាស់មីស៊ីលទៅវិញទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថានេះគឺដោយសារ “គោលដៅមិនបង្កើតឡើងដោយកងទ័ពអ៊ុយក្រែន តែបង្កើតឡើងដោយអ្នកជំនាញពីប្រទេសលោកខាងលិចទៅវិញ។
សេចក្ដីសម្រេចរបស់វ៉ាស៊ីននតោនស្ដីពីការអនុញ្ញាតឲ្យប្រើអាវុធក្នុងពេលប៉ុន្មានសប្ដាហ៍នេះ គឺធ្វើឡើងក្រោយពីអ៊ុយក្រែនបង្ហាពីមេដឹកនាំ កូរ៉េខាងជើងបានបង្ហាត់នឹងបញ្ជូនកងទ័ពជាច្រើនពាន់នាក់ដើម្បីជួយវិមានក្រឹមឡាំងច្បាំងនៅសង្រ្គាមអ៊ុយក្រែន ដែលសង្គ្រាមឈ្លានពានេះវាកំពុងតែឈានចូលទៅឆ្នាំទី៣ទៅហើយនោះ៕
ប្រភព៖ AFP/dy