សត្វត្មាតភ្លើងចំនួន ៣ ក្បាល រួមទាំងញី ២ ក្បាល បានចុះទៅស៊ីចំណីនៅអាហារដ្ឋានត្មាតដែលរៀបចំដោយអង្គការ WWF-កម្ពុជា ក្នុងដែនជម្រកសត្វព្រៃសំបូរកាលពីចុងខែតុលា។
ត្មាតភ្លើង គឺជាសត្វត្មាតមួយប្រភេទក្នុងចំណោមសត្វត្មាតជិតផុតពូជចំនួនបីដែលកំពុងតែមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាម៉ិញ ចំនួនរបស់ពួកគេបានធ្លាក់ចុះនៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈដែលពួកគេប្រឈមមុខនឹងការពុល និងការបរបាញ់។
តើអ្នកធ្លាប់លឺពាក្យថា «អាហារដ្ឋានត្មាតដែរឬទេ?» នៅទីនេះ គឺគេបានដាក់សត្វដែលងាប់ធ្វើជាចំណីដល់សត្វត្មាតជាអាហារដែលមានសុវត្ថិភាព។
សូមចូលរូួម ជួយការពារចំនួនសត្វត្មាតដែលនៅសេសសល់ និងតើអ្នកអាចប្រាប់បានទេថា នៅក្នុងតំបន់របស់អ្នកមានចំនួនសត្វត្មាតប៉ុន្មាន?
អត្ថបទ៖អង្គការ WWF-កម្ពុជា