សន្ដិសុខសង្គម

នគរបាលក្រុងប៉ោយប៉ែត១ក្រុមចុះបង្ក្រាបទីតាំងផលិតទឹកស្លឹកក្រាធំ,ឃាតំនាំមកបំភ្លឺនូវជនាជាតិខ្មែរ ម្នាក់និងថៃម្នាក់

ដោយ : បន្ទាយ
បន្ទាយមានជ័យ :នគរបាលធិការដ្ឋានក្រុងប៉ោយប៉ែត១ក្រុមចុះបង្ក្រាបទីតាំងផលិត ច្នៃទឹកពីស្លឹកក្រាធំដែលអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាហាមប្រាម ប៉ុន្តែមិនទានចែងក្នុងច្បាប់។ក្នុងនោះឃាតំនាំមកបំភ្លឺនូវជនជាតិខ្មែរ ម្នាក់និងថៃម្នាក់ ប៉ុន្តែមិនបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័ទៅតុលាការទេ ព្រោះពុំទាន់មានច្បាប់។


ក៏ដកហូតវត្ថតាងរួម ធាតុផ្សំស្លឹកក្រាធំនិងផលិតចេញជាគ្រឿងញៀនដបបានមួយចំនួនធំ។
ក្នុងនោះនគរបាលបានធ្វើការសម្រេចបិទទីតាំងផលិតផងដែរ ។នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថ្ងៃទី១៥ខែវិច្ឆិកាថា : ទទួលតាមការណែនាំបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀន និងក្រោយពីទទួលបានព័ត៍មានសម្ងាត់រួចមក លោកបានបញ្ជាឲ្យ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធំដែលផលិតពីស្លឹកក្រៈថុម១កន្លែងនៅចំណុចដូចខាងលើ។


សមត្ថកិច្ចបានធ្វើការដកហូតវត្ថុ រួមមានស្លឹកក្រាធំសម្ភារៈផលិត ចាក់ទឹកក្រៈថុមដែលផលិតហើយជិត១០០ដប និង៧ឆ្នាំងធំ។
នគរបាលក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃ ម្នាក់ជាជនជាតិខ្មែរ នៅក្នុងភូមិ សង្កាត់ខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ត បំភ្លឺនិងធ្វើកិច្ចសន្យាបញ្ឈប់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថាការចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំនេះ តាមគោលការណ៍ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺបិទជាបណ្តោះអាសន្នទីតាំង និងរឹមអូសសម្ភារៈផលិតទឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕