ដោយ : បន្ទាយ
សៀមរាប:
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកអនុសេនីយ៍ឯកដួង ចាន់ថា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថជីក្រែង ចុះផ្សព្វផ្សាយ អំពីច្បាប់គ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន ក្មេងទំនើង និងទោសទណ្ឌ ។
នៅក្នុងឱកាសនោះបានចែកខិត្តប័ណ្ណចំនួន២៥៥ច្បាប់ ដល់សិស្សានុសិស្សនៅវិទ្យាល័យកំពង់ក្តី ស្ថិតក្នុងភូមិពោធិ៍សិរីឃុំកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប ដែលមានសិស្សានុសិស្សចំនួន ២១៨០នាក់/ ស្រី ១២៦៣នាក់ លោកគ្រូ អ្នកគ្រូចំនួន ០៤នាក់ / ស្រី ០២នាក់ នៃពិធីផ្សព្វផ្សាយនេះផងដែរ៕