នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។
នេះគឺជាលទ្ធផល ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា។ អង្គការរបស់យើង រួមជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងឆ្មាំទន្លេ ព្រមទាំងសហគមន៍មូលដ្ឋានដែលធ្វើការដោយមិនចេះនឿយហត់ដើម្បីការពារ និងអភិរក្សប្រភេទសត្វទន្លេមេគង្គដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានប្រភេទនេះ។
សូមចូលរួមក្នុងកិច្ចការអភិរក្សទាំងអស់គ្នា! រួមគ្នា យើងអាចបន្តការពារសត្វព្រៃដ៏មានតម្លៃរបស់កម្ពុជា និងធានាអនាគតដ៏ប្រសើរសម្រាប់កូនផ្សោតដែលទើបនឹងកើតនេះ៕
អត្ថបទ៖ WWF-កម្ពុជា