ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបញ្ជួនទូកង និងទូកខ្នាតអន្តរជាតិចំនួន ៤២ ទូក និងចំណុះទូកប្រមាណជាង ៣.០០០ នាក់ មកពីបណ្តាស្រុក ក្រុងចំនួន ៧ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក,បណ្តែតប្រទីប,សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ វិច្ឆិកាខាងមុខនេះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅសាលាខេត្តនៅព្រឹកថ្ងៃទី ១១ វិច្ឆិកានេះ ក្នុងកិច្ចប្រជុំគណៈកម្មការ ដឹកនាំទូកង ទូកខ្នាតអន្តរជាតិចូលរួមព្រះរាជពិធីបុណ្យអុំទូក,បណ្តែតប្រទីប,សំពះព្រះខែ និងអកអំបុកនៅរាជភ្នំពេញ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបន្ថែមថា៖ ក្នុងនោះមានទូកមកពីស្រុកកងមាសចំនួន ១៣ ទូក, ស្រុកស្រីសន្ធរចំនួន ១៣ ទូកដែរ,ស្រុកកំពង់សៀមចំនួន ៣ ទូក, ស្រុកកោះសូទិនចំនួន ២ ទូក,ស្រុកស្ទឹងត្រង់ចំនួន ៦ ទូក,ស្រុកបាធាយចំនួន ៣ ទូក និងក្រុងកំពង់ចាមចំនួន ២ ទូក៕